ដឹងពីវិធីសាស្ត្របើកកម្មវិធីលើPC បានកាន់តែលឿនឬនៅ?
ក្នុងការបើកកម្មវិធីកុំព្យូទ័រម្ដងៗ គឺប្រព័ន្ធតែងតែទៅរក file (loading) នៅក្នុងទីតាំងដែលដំឡើង។
ដូច្នេះសម្រាប់ម៉ាស៊ីនដែលសមត្ថភាព hardware មានកម្រិតនោះ អាចនឹងរង់ចាំយូរទម្រាំបើកបានកម្មវិធីប្រើ។ ទោះជាយ៉ាងណា ក៏នៅមានគន្លឹះដែលអាចជួយបង្កើនល្បឿនបើកកម្មវិធីបានគ្រាន់បើជាង មុនដែរ។ ទំព័រចុងសប្ដាហ៍នេះ Sabay សូមបង្ហាញពីរបៀបក្នុងការកំណត់ឱ្យកម្មវិធីណាមួយបើកបានឆាប់យ៉ាងងាយស្រួលខ្លីៗដូចខាងក្រោម៖
១. ដំបូងចុចស្ដាំ mouse នៅលើកម្មវិធីដែលចង់កំណត់ (ឧទាហរណ៍៖ ធ្វើលើកម្មវិធី Photoshop)
២. រើសយក Properties
៣. រួចចូលទៅ Tab ឈ្មោះថា “Shortcut”
៤. មើលលើប្រអប់ Target នឹងឃើញទីតាំង “C:\Program Files\programname.exe” តែត្រង់នេះបើធ្វើលើ Photoshop នឹងចេញ “C:\Program Files\Adobe\Adobe Photoshop CS4\Photoshop.exe” ត្រង់នេះ សូមបន្ថែមឃ្លា “/prefetch:1”
៥. ចុចលើប៊ូតុង OK

0 comments: