ចង់​ចេះ​​បង្កើត​និមិត្ត​សញ្ញា​ QR Code ផ្ទាល់​ខ្លួន​​ដែរទេ​?


QR Code មក ​ពី​ពាក្យ​ថា Quick Response Code គឺ​ជា​ប្រភេទ​លេខ​កូដ​សម្ងាត់​មាន​សណ្ឋាន​ជា​ការ៉េ​ដែល​មាន​ផ្ទៃ​ពណ៌​ស និង​ខ្មៅ​លាយឡំ​គ្នា។ កូដ​ប្រភេទ​នេះ​ ​ជា​បច្ចេកវិទ្យា​ថ្មី​ដែល​អាច​​ឲ្យ​គេ​ទាញ​យក​ទិន្នន័យ​បាន​រហ័ស​​ពី​ ប្រព័ន្ធ​វិបសាយ។ QR Code មាន​ដើម​កំណើត​ចេញ​ពី​ប្រទេស​ជប៉ុន បង្កើត​ដោយ​ក្រុមហ៊ុន​រថយន្ត Toyota ក្នុង​ឆ្នាំ ១៩៩៤។
កូដ​ប្រភេទ​នេះ កំពុង​​ទទួល​បាន​ការ​ពេញ​និយម​ជា​ខ្លាំង​នៅ​តាម​សហគ្រាស​ មួយ ​ចំនួន និង​ហាង​លក់​ទំនិញ​នានា​លើ​ពិភពលោក។ បច្ចុប្បន្ន ប្រព័ន្ធ​នេះ​ទទួល​បាន​ការ​ពេញ​និយម​ជា​ខ្លាំង​នៅ​តាម​សហគ្រាស​មួយ​ចំនួន និង​ហាង​លក់​ទំនិញ​នានា​លើ​ពិភពលោក។
ឥឡូវ​មិន​បាច់​នៅ​តាម​សហគ្រាស​មួយ​ចំនួន និង​ហាង​លក់​ទំនិញ​នានា​ទេ​ ប្រិយ​មិត្ត​ម្នាក់​ៗ​ក៏​អាច​បង្កើត​ QR Code ខ្លួន​ក៏​បាន​ដែរ។
តោះ​កុំ​ឲ្យ​ខាត​ពេល​យូរ​ចូរ​ធ្វើ​តាម​ជំហាន​ដូច​ខាង​ក្រោម៖
ចុច​ត្រង់​នេះ…​ដើម្បី​ចូល​កាន់​គេហទំព័រ​ធ្វើ​ QR Code
​១. នៅ​ត្រង់​ប្រលោះ​ CONTENT សម្រាប់​បញ្ចូល​គេហទំព័រ​ ដូច​ជា​ គេហទំព័រ​ហ្វេសបុក ឫ គេហទំព័រ​ផ្សេង​ដែល​មិត្ត​អ្នក​អាន​​ចង់​បញ្ចូល

២. ចូល​ទៅ​កាន់​គេហទំព័រ​ណា​មួយ​ហើយ​ Copy Link នៃ​គេហទំព័រ​នោះ

៣. យក​ Link ដែល​បាន​ Copy មក​ Past ក្នុង​ប្រលោះ​ CONTENT

៤. ចុច​យក​ Download QR Code ដើម្បី​ទាញ​យក​ File ជា​ File រូប​ភាព

៥. រូច​បើក​ File រូប​ភាព​នោះ

៦. យក​ Smart Device បើក​កម្ម​វិធី​សម្រាប់ Scan QR Code នោះ

៧.​ គ្រាន់​តែ​យក​ Smart Device ដាក់​ពី​លើ​ ពេល​នោះ​វា​ Scan តែម្តង

៨. នេះ​ការ​ចាប់​យក​ QR Code មក​បម្លែង​ជា​ URL ដែល​ដាក់​បញ្ចូល

៩. យើង​អាច​មើល​គេហទំព័រ​នោះ​ដោយ​រីករាយ

សូម​បញ្ជាក់​​ថា​ កម្មវិធី​ Quick Scan ​មាន​ច្រើន​ប្រភេទ​ ហើយ​មាន​នៅ​គ្រប់​​ OS ពោល​​មាន​នៅ​លើ​​​​ iOS  , Android និង​ Windows Phone ប្រិយមិត្ត​អាច​ទាញ​យក​កម្មវិធី​មួយ​ណា​ក៏​បាន៕

0 comments: