ក្រៅ​ពី​មេរោគ​ធ្វើ​ឱ្យ​កុំព្យូទ័រ យឺត គាំង នៅ​មានដើម​ហេតុ​​អ្វី​ផ្សេង​ទៀត?

 

ដើមហេតុ​ដែល​បណ្ដាល​ឱ្យ​កុំព្យូទ័រ​ ដំណើរការ​យឺត​នោះ គឺ​មិន​សុទ្ធ​តែ​មក​ពី​មេរោគ​អ្នក​បង្ក​មួយ​មុខ​ទេ។


 ជំងឺ​របស់​កុំព្យូទ័រ​មាន​ច្រើន​យ៉ាង ខុស​ប្លែក​ពី​គ្នា ទោះបី​សុទ្ធតែ​អាច​ធ្វើ​ឱ្យ​កុំព្យូទ័រ​ដំណើរការ​មិន​ប្រក្រតី​ក៏​ដោយ។ ក្រៅ​ពី​មេរោគ​ជា​អ្នក​បង្ក​ហើយ​នោះ ក៏​អាច​មក​ការ​ដំឡើង​កម្មវិធី​ដែល​មិន​ចាំបាច់​ច្រើន​ពេក ដែល​ធ្វើ​ឱ្យ​ទាំង RAM និង Hard Disk ពេញ មាន​បញ្ហា​ដោយ​សារ Hardware ខ្លះ​មាន​បញ្ហា ដូច​ជា RAM ចុះ​ខ្សោយ​សមត្ថភាព​ផ្ទុក​ព័ត៌មាន​បណ្ដោះ​អាសន្ន ឬ Hard Disk ខូច​ទីតាំង (sector) មួយ​ចំនួន​ដែល​មាន​នាទី​ផ្ទុក​ទិន្នន័យ​ខូច ដោយ​សារ​តំហែទាំ​មិន​បាន​ល្អ​ជាដើម។
អាន៖ ប្រើ​ភាសាខ្មែរ​បាន​លើ ​iOS7 ដោយ​មិន​ចាំបាច់ ​Jailbreak
ទំព័រ​នេះ Sabay សូម​លើក​យក​បញ្ហា Hard Disk ខូច Sector មក​សិក្សា​ជា​មួយ​ប្រិយមិត្ត​ទាំង​អស់​គ្នា។ នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា Hard Disk កុំព្យូទ័រ​របស់​អ្នក​ចាប់​ផ្ដើម​ដំណើរការ​យឺត​ខុស​ប្រក្រតី ឬ​ទទួល​បាន​សារ​បញ្ជាក់​ថា file មិន​អាច read ឬ write បាន។
អាន៖ ការពារ​ការ​ឆ្លង​មេរោគ​តាម​Flash ចូល​កុំព្យូទ័រ
នេះ​គឺ​ជា​សញ្ញា​បង្ហាញ​ថា Hard Disk កំពុង​ទទួល​រង​ការ​ខូច sector មួយ​ចំនួន ដូច្នេះ​អ្នក​គួរ​ប្រញាប់​សង្គ្រោះ​ទិន្នន័យ​ដោយ copy ទិន្នន័យ​ទៅ​កាន់ Hard Disk ថ្មី​មួយ​ផ្សេង​ទៀត និង​ជួសជុល Hard Disk នោះ​ជា​បន្ទាន់។ យើង​អាច​ដឹង​ពី​បញ្ហា bad sector ដោយ​ធ្វើតេស្ត​តាម​រយៈ tool មាន​ស្រាប់​នៅ​លើ Microsoft Windows ឬ​អាច​ប្រើ​កម្មវិធី​ជំនួយ​ក៏​បាន។
+ របៀប​ត្រួតពិនិត្យ Hard Disk ដោយ​ប្រើ tool មាន​ស្រាប់៖
១. ចូល​ទៅ Computer ដោយ​ចុច​លើ Start Menu រើស​យក Computer។
២. ចុច​ស្ដាំ mouse លើ Drive ដែល​ជួប​បញ្ហា (អាច​ធ្វើ​បាន​ទាំង Drive (C)) រួច​រើស​យក Properties
៣. ក្រោយ​ពី​ចេញ​ផ្ទាំង Properties ត្រូវ​ចូល​ទៅ Tools Tab ហើយ​ចុច​លើ Check Now…។ បន្ត​ចុច​លើ​ប៊ូតុង Start។
៤. ក្រោយ​ពី​ស្កេន​ចប់ អ្នក​នឹង​បាន​ឃើញ​ផ្ទាំង​ដូច​រូប​ខាង​ក្រោម ដែល​បង្ហាញ​ពី​ព័ត៌មាន​នៃ Hard Disk ដែល​បាន​ត្រួតពិនិត្យ។
ព័ត៌មាន​នៅ​ក្នុង​ផ្ទាំង​ខាង​លើ នឹង​បង្ហាញ​ឱ្យ​ដឹង​ថា Hard Disk ​មាន bad sector ឬ​អត់។ ​ប្រសិន​មាន bad sector អ្នក​គួរ​ណាស់​តែ​ជួសជុល និង​សង្គ្រោះ​ទិន្នន័យ​ទៅ​កាន់ Hard Disk ថ្មី​ជា​បន្ទាន់។
ប៉ុន្តែ​ទោះ​បី Hard Disk របស់​អ្នក​ត្រូវ​បាន​ជួសជុល​ពី​បញ្ហា​ខូច sector ហើយ​ក៏​ដោយ អ្នក​ក៏​មិន​ត្រូវ​ផ្ដល់​ទំនុក​ចិត្ត​ខ្លាំង​ទៀត ក្នុង​ការ​ផ្ទុក​ទិន្នន័យ​សំខាន់ៗ​ជា​មួយ Hard Disk មួយ​នោះ​ទៀត​ឡើយ។
+ របៀប​ស្កេន​រក​មើល bad sector ដោយ​ប្រើ​កម្មវិធី Windows Surface Scanner
កម្មវិធី​នេះ​អាច​ត្រូវ​ពិនិត្យ bad sector របស់ Hard Disk បាន​ល្អ និង​ច្បាស់​ជាង​ការ​ធ្វើតេស្ត​របៀប​ទី១ ទៅ​ទៀត។ ក្នុង​រូប​ខាង​ក្រោម គឺ​ជា​ផ្ទាំង​បង្ហាញ​ពី bad sector តែ​ព័ត៌មាន​ខុស​គ្នា​ជា​មួយ​វិធី​ដំបូង ដោយ​ប្រើ​តាម​កម្មវិធី​ជំនួយ​នេះ អាច​មើល​ព័ត៌មាន​លំអិត​អំពី​កំហូច​របស់ Hard Disk តែ​វិធី​ទី១ គ្មាន៕

0 comments: